សាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទីក្រុង សាន ហូស្សេ នាំគ្នារៀបចំពិធីរៃអង្គាសថវិកា ដើម្បីទ្រទ្រង់បន្តបេសកកម្មលើឆាកអន្តរជាតិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម។
ក្រុមអង្គការសង្គមស៊ីវិលចំនួន៥សហការជាមួយក្រុមអ្នកជំនាញ ចុះសិក្សាវាយតម្លៃពីផលប៉ះពាល់នៅខេត្តព្រំដែន ដោយសារក្រុមយោធាថៃប្រើប្រាស់អាវុធគីមី។
អ្នកនាំភ្ញៀវទេសចរនៅតំបន់អង្គរវត្តថា ចាប់តាំងពីកម្ពុជា និងថៃផ្ទុះអាវុធដាក់គ្នាកាលពីថ្ងៃទី២៤ ខែកក្កដាមក ពុំសូវមានភ្ញៀវទេសចរមកលេងកម្សាន្តតំបន់អង្គរវត្តនោះទេ។
មន្ត្រីបក្សប្រឆាំងរិះគន់ថា ការដោះស្រាយជម្លោះព្រំដែនរបស់រដ្ឋាភិបាលត្រកូល «ហ៊ុន» ព្រួយបារម្ភពីការបាត់បង់អំណាច ច្រើនជាងសុខទុក្ខរបស់ពលរដ្ឋ។
ក្រុមទាហានថៃប្រដាប់អាវុធ និងខ្លះកាន់ដំបងបានរុញច្រាន និងចង្អុលមុខគំរាមមកលើពលរដ្ឋខ្មែរ ដែលលើកគ្នាទៅរារាំងក្រុមទាហានថៃទាំងនោះ ចូលមកទឹកដីខ្មែរតាមព្រំដែន។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មិនឆ្លើយសំនួររបស់ព្រះរាជអាជ្ញារង គឺលោក ប្លង់ សុផល នោះទេ ដោយលោកអះអាងថា សំណុំរឿងនេះ បានកាត់ក្ដីរួចរាល់ហើយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) បានជំរុញឱ្យរដ្ឋាភិបាលជប៉ុន ត្រូវថ្កោលទោសរដ្ឋាភិបាលកម្ពុជា ដែលគំរាមកំហែងនិងយាយីលើពលរដ្ឋខ្មែរនៅរស់នៅប្រទេសជប៉ុន។
អាជ្ញាធរថៃនៅថ្ងៃទី៣ខែកញ្ញា បានបិទផ្ទាំងប៉ាណូហាមពលរដ្ឋខ្មែរចូលតំបន់រាយបន្លាលួសដែលទាហានថៃបានហ៊ុមព័ទ្ធយកភូមិព្រៃចាន់ និងភូមិជោគជ័យ ប្រសិនបើល្មើសមានទោសជាប់គុក៧ឆ្នាំ
ក្នុងគ្រាដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ ប៉ុន្តែសមត្ថកិច្ចនៅតែចាប់ខ្លួនសកម្មជនបក្សប្រឆាំងដាក់ពន្ធនាគារទាក់ទងការបញ្ចេញមតិ។
អាជ្ញាធរខេត្តបាត់ដំបងបានប្រកាសឱ្យពលរដ្ឋរស់នៅអមដងស្ទឹងសង្កែ ឱ្យមានការប្រុងប្រយ័ត្នការពារសុវត្ថិភាព និងទុកដាក់ឯកសារសំខាន់ៗនៅទីខ្ពស់ ព្រោះជំនន់ទឹកស្ទឹងសង្កែ។